Header Ads

ព័ត៌មានថ្មីៗ

អាហារ ៦ មុខនេះល្អបំផុតដើម្បីបង្ការកុំឱ្យទំពែកទាន់

ខាងក្រោមនេះជាបញ្ជីឈ្មោះអាហារល្អបំផុតសម្រាប់សក់របស់អ្នកដើម្បីបង្ការកុំឱ្យទំពែកទាន់ !

១. មើមឆៃថាវក្រហម ៖ សម្បូរកាល់ស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន វីតាមីន B និងវីតាមីន C ជួយថែរក្សាសុខភាពសរសៃសក់។ 

២. ស្ពៃស្ពីណាច (Spinach) ៖ ស្ពៃនេះផ្ទុកទៅដោយវីតាមីន C វីតាមីន D និងជាតិដែក ដែលល្អសម្រាប់ការដុះសក់៕ 

៣. ស៊ុបឆ្អឹងមាន់ (មានសាច់ខ្លះៗ) ៖ ស៊ុបនេះសម្បូរជាតិកូឡាជែន ប្រូតេអ៊ីន និង អាមីណូអាស៊ីត ដែលល្អសម្រាប់ការលូតលាស់សក់។ 

៤. ផ្លែបឺរ ៖ មានវីតាមីន E ជួយសម្រួលសរសៃឈាមនិងជួយដល់ពន្លកសក់។ 

៥. ប្រេងដូង ៖ យកប្រេងដូងត្រដុសស្បែកក្បាលជួយបង្កើនការដុះសក់បាន ៤០ ភាគរយ នេះយោងតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ព្រោះប្រូតេអ៊ីនក្នុងប្រេងដូងមានប្រសិទ្ធភាពអស្ចារ្យជួយការពារសក់។ 

៦. ការ៉ុត ៖ អ្នកអាចផឹកទឹកការ៉ុតល្មមៗរាល់ថ្ងៃដើម្បីសក់ឆាប់ដុះ។ ការ៉ុតផ្ទុកវីតាមីន A និងប្រេងធម្មជាតិឈ្មោះ Sebum ដែលជួយឱ្យសក់ឆាប់ដុះ។ 

No comments