Header Ads

ព័ត៌មានថ្មីៗ

អតីត​អ្នក​​ប្រដាល់​កម្ពុជា​ល្បីល្បាញ8​រូប​ដែលនៅស្ថិត​ក្នុង​ចិត្ត​អ្នក​គាំទ្រ​រហូតដល់​សព្វ​ថ្ងៃ​

១- អេ ភូថង​ 

 ឆ្លង​កាត់​បទ​ពិសោធន៍​លើ​សង្វៀន​​១៩០ដង ឈ្នះ ​១៨៥ដង ចាញ់​៥ដង និង​​ឈ្នះ​សន្លប់ : ៤០ដង កីឡាករ​កម្ពុជា​រូប​នេះ​ឈ្នះ​ខ្សែ​ក្រវាត់​ក្នុង​ស្រុក​ជា​ច្រើន​គ្រឿង​ និង​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA នៅ​ឆ្នាំ​២០០៣។

២- ឡឹក វិបុល

លោក​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង និង​ប្រកួត​អន្តរជាតិ​ក៏​ច្រើន។ អ្នក​ស្នេហា​ប្រដាល់​កម្ពុជា​ឲ្យ​រហស្សនាម​ថា​ កែង​ឆេះ​ ដោយ​សារ​អតីត​កីឡាករ​រូប​នេះ​ពូកែ​ប្រើ​កែង​ដ៏​មុត​ស្រួច​ដើម្បី​ផ្តួល​ដៃ​គូ។
 
៣- ផៃ​ ប៊ុនជឿ 

កីឡាករ​ដែល​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​ធ្លាប់​ប្រកួត​បាន​ជាង​៥០​ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កីឡាករ​ដែល​ពូកែ​ទាត់ និង​រហ័សរហួន។ 
 
៤- នួន សូរិយា 

ស្នាដៃ​ក្នុង​អាជីព​ប្រដាល់ សូរិយា​ ធ្លាប់​គ្រង​បាន​ខ្សែក្រវាត់៤​ខ្សែ​រួមមាន​ ខ្សែក្រវាត់​ស៊ីម៉ង់ត៍​ខ្លា​ ខ្សែក្រវាត់​ខារ៉ាបាវ​ និង​ខ្សែក្រវាត់​អន្តរជាតិ​ចំនួន២។ 
 
៥- នួន ភិរម្យ

លោក​​ធ្លាប់​ប្រកួត​បាន​ជិត​មួយ​ពាន់​ដង។ លោក​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធិ​​ពី​កម្មវិធី​ពានស្តេច​ថៃ King Cup​ ឆ្នាំ១៩៩៦​ និង​មេដាយ​ប្រាក់ឆ្នាំ​១៩៩៧។ ឆ្នាំ​១៩៩៦ នួន​ ភិរម្យ​ជាប់​ជា​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន​ទូទាំង​ប្រទេស ព្រម​ទាំង​ពាន​ និង​ខ្សែ​ក្រវាត់​ក្នុង​ស្រុក​ជា​ច្រើន​ទៀត។
 
៦- ពេជ្រ ប៊ុនធឿន​ 

កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជួប​រឿង​​មិន​ល្អ​ជា​ច្រើន​ក្នុង​នោះ​ធ្លាប់​ចូល​អប់រំ​នៅ​មណ្ឌល​​បន្សាប​គ្រឿង​ញៀន​ និង​ធ្លាប់​ត្រូវ​បាន​ជន​ទំនើង​មួយ​ក្រុម​វាយ​ទៀត​ផង​កាល​ពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០០៤។
  
៧- ឡោ សំណាង

ឡោ សំណាង​ជា​អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​ម្នាក់​កាល​ពី​ជាង​៥​ឆ្នាំ​មុន​ដែល​អ្នក​ស្នេហា​ប្រដាល់​ស្រុក​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា រហ័សរហួន និង​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​មួយ​កំផ្លេ​ក្នុង​នោះ​កណ្ដាប់​ដៃ ទាត់​ ធាក់​ និង​កែង។
 
៨- ធន់ សុភា

អតីត​កីឡាករ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​ជាង​១០០​ដង និង​ប្រកួត​អន្តរជាតិ​បាន​២៥​លើក​ដែល​មាន​តែ​២​លើក​ប៉ុណ្ណោះ​​ដែល​ចាញ់​លក្ខណៈ​អន្តរជាតិ។ បច្ចុប្បន្ន​ ធន់ សុភា​ បាន​ក្លាយ​ជា​គ្រូ​បង្ហាត់ គណៈកម្មការ​ប្រកួត​ និង​ជា​អាជ្ញា​កណ្តាល​ បន្ទាប់​ពី​ចូល​និវត្ត​ពី​អាជីព​ប្រដាល់​កាល​ពី​​ចុង​ឆ្នាំ​២០១០៕ 

No comments