បញ្ហាគេងមិនលក់ និង ដំណោះស្រាយដើម្បីធ្វើអោយគេងលក់ស្រួលវិញ
បញ្ហាគេងមិនលក់ បានក្លាយជាបញ្ហាដ៏សំខាន់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សម្នាក់ៗយ៉ាងខ្លាំង។ ប្រសិនបើពេល នេះអ្នកមានបញ្ហាគេងមិនលក់វិធីងាយៗខាងក្រោមអាចជួយឱ្យអ្នកគេងលក់ស្រួលបាន។
១. កាត់បន្ថយការគេងនៅពេលថ្ងៃ
អ្នកគួរកំណត់រយៈពេលគេងនៅពេលថ្ងៃឱ្យបានតិចជាង១ម៉ោង ព្រោះការគេងលក់មួយស្រឡេតក្នុងរយៈពេលខ្លី គឺគ្រប់គ្រាន់សម្រាប់ការផ្ដល់នៅអារម្មណ៍ស្រស់ថ្លានិងមិនធ្វើឱ្យមានការរំខានដល់ការគេង (ភ្ញាក់) នៅពេលយប់ទៀតផង។
២. ចៀសវាងភេសជ្ជៈគ្រឿងស្រវឹង និងអាហាររសជាតិចាស់មុនពេលចូលគេង
គ្រឿងស្រវឹងអាចធ្វើឱ្យគេងលក់ស្រួលបានក៏ពិតមែន ប៉ុន្ដែក្រោយពីគេងបានបួនម៉ោងហើយអ្នកនឹងត្រូវភ្ញាក់ឡើងនៅពេលពាក់កណ្ដាលយប់ឬក៏មានអាការៈគេងភ្ញាក់ៗ។ ក្រៅពីនេះអ្នកមិនត្រូវចូលគេងទាំងពោះទទេនោះឡើយ ព្រោះថាសំឡេងកូរពោះអាចដាស់ឱ្យអ្នកភ្ញាក់ឡើងនៅពេលយប់បាន។ ម្យ៉ាងទៀតមុនពេលចូលគេងអ្នកត្រូវចៀសវាងការបរិភោគអាហារមួយចំនួនដែលបង្កើតឱ្យមានហ្គាស នៅក្នុងក្រពេះដូចជាខ្ទឹមស ភីហ្សា ឬទឹកក្រូចកំប៉ុង។
៣. ចៀសវាងអាហារជំរុញសរសៃប្រសាទ
ចៀសវាងការទទួលទានកាហ្វេ ទឹកក្រូចដែលមានជាតិហ្គាស នំផ្អែមមុត ទឹកផ្លែឈើ និងបារី ជាពិសេសនៅក្រោយពេលល្ងាច ព្រោះអាហារទាំងនេះនឹងជំរុញសរសៃប្រាសាទមិនឱ្យគេងលក់។ ការហាត់កីឡាជាប្រចាំ ក៏ជាវិធីមួយជួយឱ្យអ្នកឆាប់គេងលក់ផងដែរ ក៏ប៉ុន្តែនៅពេលល្ងាចពុំគួរហាត់កីឡាខ្លាំងពេកទេ ព្រោះវាធ្វើឱ្យអ្នកគេងមិនលក់ទៅវិញទេ។ ទន្ទឹមគ្នានេះគួរពិនិត្យមើលរាងកាយរបស់អ្នកថាត្រូវការរយៈពេលប៉ុន្មាន ដើម្បីឱ្យគេងលក់ហើយលៃលកពេលវេលាហាត់ប្រាណឱ្យសមស្របដើម្បីកុំឱ្យប៉ះពាល់ដល់ការគេង។
៤. ព្យាបាលអាការៈគេងមិនលក់
ចំពោះអ្នកដែលមានជំងឺគេងមិនលក់ច្រើនតែមានអាការៈគេងមិនងាយលក់ ឧស្សាហ៍ភ្ញាក់ពេលពាក់កណ្ដាលយប់ឬគេងតិច ប៉ុន្ដែឆាប់ភ្ញាក់។ ក្រៅពីនេះប្រសិនបើអ្នកគេងបានពេញលេញ ជារៀងរាល់យប់ហើយប៉ុន្ដែនៅតែមានអារម្មណ៍ស្ពឹកស្រពន់នៅពេលព្រឹកនេះ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ព្រោះថាអាចមានបញ្ហាទាកទងទៅនឹងការដកដង្ហើមឬអាការៈខុសប្រក្រតីផ្សេងៗដែលប៉ះពាល់ដល់ការគេងលក់របស់អ្នក។

No comments