វិធីសាស្ត្រ ចាយលុយឱ្យដល់ចុងខែ
ទម្លាប់អាក្រក់ដែលមនុស្សទូទៅ តែងតែធ្វើនោះ គឺឱ្យតែមានលុយនៅក្នុងកាបូប ចេះតែចង់ទិញនេះទិញនោះឥតឈប់ ដោយគ្មានទិសដៅអ្វីទាំងអស់។ដើម្បីជៀសវាងប្រការទាំងនេះបាន សូមសាកអនុវត្តន៍តាមការណែនាំដូចខាងក្រោម៖
១.សន្សំប្រាក់គ្រប់ពេលវេលា៖ មិនថាអ្នកមានប្រាក់ចំណូលដែលបានមកពីប្រាក់ខែ ឬចំណូលប្រចាំថ្ងៃមកពីការលក់ដូរផ្សេងៗនោះទេ អ្នកត្រូវដកប្រាក់ ១០% នៃចំនួនប្រាក់សរុប ទុកជាលុយសន្សំ។ វិធីសាស្រ្តនេះត្រូវបានផ្ដល់ដោយមនុស្សដែលជោគជ័យផ្នែកហិរញ្ញវត្ថុជាច្រើននាក់។ គន្លឹះនេះទទួលបានផលពីរយ៉ាងពិតៗគឺ៖ ទីមួយ អ្នកនឹងចាប់ផ្តើមក្លាយជាមនុស្សចេះសន្សំប្រាក់ និងមានទម្លាប់សន្សំប្រាក់ជាប់ខ្លួនរហូតទៅ។ ទី២ អស់បារម្មណ៍ថានឹងចាយលុយ មិនដល់ចុងខែទៀតហើយ ព្រោះអ្នកមានប្រាក់សន្សំផ្ទាល់ខ្លួន។
១.សន្សំប្រាក់គ្រប់ពេលវេលា៖ មិនថាអ្នកមានប្រាក់ចំណូលដែលបានមកពីប្រាក់ខែ ឬចំណូលប្រចាំថ្ងៃមកពីការលក់ដូរផ្សេងៗនោះទេ អ្នកត្រូវដកប្រាក់ ១០% នៃចំនួនប្រាក់សរុប ទុកជាលុយសន្សំ។ វិធីសាស្រ្តនេះត្រូវបានផ្ដល់ដោយមនុស្សដែលជោគជ័យផ្នែកហិរញ្ញវត្ថុជាច្រើននាក់។ គន្លឹះនេះទទួលបានផលពីរយ៉ាងពិតៗគឺ៖ ទីមួយ អ្នកនឹងចាប់ផ្តើមក្លាយជាមនុស្សចេះសន្សំប្រាក់ និងមានទម្លាប់សន្សំប្រាក់ជាប់ខ្លួនរហូតទៅ។ ទី២ អស់បារម្មណ៍ថានឹងចាយលុយ មិនដល់ចុងខែទៀតហើយ ព្រោះអ្នកមានប្រាក់សន្សំផ្ទាល់ខ្លួន។
២.កត់ត្រារបស់ដែលត្រូវទិញ៖ មនុស្សមួយចំនួនធំ មិនបានកត់ត្រានូវអ្វីដែលពួកគេត្រូវទិញឡើយពេលទៅផ្សារម្តងៗ ចំណុចនេះអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះការដើរផ្សារចៀសមិនផុត ពីការប្រទះឃើញរបស់ដែលស្រឡាញ់ពេញចិត្តនោះទេ។ ពេលនោះអ្នកនឹងពិបាកធ្វើការសម្រេចចិត្តថា តើគួរទិញរបស់ត្រូវការជាចាំបាច់ ឬរបស់ដែលអ្នកចង់បាន? វិធីល្អតែមួយគត់ ដែលអាចជួយអ្នកឱ្យចំណាយបានល្អប្រសើរ គឺត្រូវសរសេរកំណត់ត្រាវត្ថុ ដែលត្រូវទិញទុកជាមុន ឱ្យបានរៀបរយសិន រាល់ពេលចេញទៅទិញឥវ៉ាន់នៅផ្សារ។ ដូច្នេះនឹងធ្វើឱ្យខ្លួនអ្នកផ្ទាល់ ដឹងយ៉ាងច្បាស់ថា គួរទិញអ្វីជាមុន និងទិញអ្វីក្រោយ។
៣.ធ្វើបញ្ជីកត់ត្រាការចំណាយជារៀងរាល់ថ្ងៃ៖ មនុស្សជាច្រើនតែងមើលរំលងពីសារៈសំខាន់នៃការធ្វើបញ្ជីចេញចូល ប៉ុន្តែវាមានប្រយោជន៍ខ្លាំងណាស់ ក្នុងការពិនិត្យតម្លៃអំពីរបៀបនៃការប្រើប្រាស់លុយរបស់ខ្លួន។ ជាការពិតណាស់ អ្នកមិនអាចចងចាំបានគ្រប់រាល់ការចំណាយជាប្រចាំថ្ងៃរបស់អ្នក បានគ្រប់រឿងនោះទេ ដូច្នេះប្រសិនបើអ្នកបានកត់ត្រានូវអ្វីដែលបានចំណាយ នោះគឺអាចជួយឱ្យអ្នកបកស្រាយប្រាប់សមាជិកគ្រួសារបានយ៉ាងងាយ និងមិនចាំបាច់ឆ្ងល់ថាតើ ប្រាក់បាត់ទៅណាអស់? ម្យ៉ាងទៀតវានឹងអាចជួយ ឱ្យអ្នកចេះធ្វើការប្រៀបធៀប និងកាត់ការចាយវាយណាដែលមិនចាំបាច់ចេញ។ បច្ចុប្បន្នអ្នកក៏អាចប្រើសៀវភៅកត់បញ្ជី នៅលើបណ្ដាញអេឡិចត្រូនិកបានដែរតាមរយៈស្មាតហ្វូន វាចំនេញពេលវេលា និងឆាប់រហ័សជាងការកត់ត្រានៅក្នុងសៀវភៅសរសេដៃផងដែរ។
៤.រៀបចំគម្រោង សម្រាប់ការចំណាយទុកជាមុន៖ បន្ថែមពីលើការសន្សំប្រាក់ចំណូល និងការធ្វើបញ្ជីប្រាក់ចំណាយ យើងពិតជាអាចដឹងពីចំនួនទឹកប្រាក់ប្រចាំខែគិតជាមធ្យមមិនខាន។ នៅពេលដែលប្រាក់ចំនាយតិចជាងប្រាក់ចំណូល នោះបញ្ជាក់ថាអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុក្នុងគ្រួសារបានហើយ។ អ្នកត្រូវចេះរៀបចំគ្រោងការបម្រុងទុកជាមុន សម្រាប់ការចំណាយដូចជា៖ ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃអាហារផ្សេងៗជាដើមឱ្យបានត្រឹមត្រូវច្បាស់លាស់។ កាត់បន្ថយការចំណាយឥតប្រយោជន៍ដូចជា៖ ទិញសម្លៀកបំពាក់ថ្លៃៗ ចូលហាងទំនើបៗ មើលកុន ឬធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយៗច្រើនហួសហេតុពេក។ ត្រូវចងចាំថាអ្នកគួរចៀសវាងការចំណាយណា ដែលពុំបានរៀបចំទុកជាមុនដូចជា៖ ឧស្សាហ៍ចេញទៅញ៉ាំអាហារនៅក្រៅផ្ទះ ងប់នឹងការដើរផ្សារ ឬងប់នឹងការមើលកុន...ជាដើម។ អ្នកអាចកំណត់នៅក្នុងចិត្ត ឱ្យច្បាស់ថាត្រូវប្រើលុយ ៥០% សម្រាប់ការចំណាយជាប្រចាំ ២៥%សម្រាប់ការទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និង២៥%ទៀត ទុកជាប្រាក់សន្សំ។
No comments