អង្គការណាសាបានរកឃើញភពថ្មីពីរទៀតហើយ
តេឡេស្កុបរបស់ស្ថាប័នអវកាសអាមេរិក(NASA) ដែលជំនាញក្នុងការរុករកពិភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ទើបរកឃើញភពថ្មីពីរទៀតក្នុងសប្តាហ៍នេះ ក្រោយពេលវាត្រូវបានបង្ហោះឡើងក្នុងតារាវិថី៥ខែមក។
ផ្កាយរណបបំពាក់តេឡេស្កុប នេះមានឈ្មោះ TESS ហើយបានរកឃើញពិភព Pi Mensae c ដែលជាពិភព«កំពូលផែនដី»មានចម្ងាយពីភពរបស់យើង៦០ពាន់ឆ្នាំពន្លឺ និងពិភព LHS 3844 b ដែលមានរហស្សនាមថា «ផែនដីក្ដៅ» មានចម្ងាយពីផែនដី៤៩ឆ្នាំពន្លឺ។
TESS គឺជាគ្រោងការណ៍មួយមានតម្លៃ៣៣៧លានដុល្លារ និងអូសបន្លាយរយៈពេល២ឆ្នាំ ដើម្បីស្រាវជ្រាវពិភពជុំវិញបណ្ដាដួងតារានៅក្រៅប្រព័ន្ធព្រះអាទិត្យ។TESS គឺជាជំនាន់ថ្មីនៃកែវឆ្លុះតេឡេស្កុបលំហអវកាសKepler។ Keplerបានសម្រេចបេសកកម្មក្រោយពេលរកឃើញពិភព៣៧០០ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យក្នុងអំឡុងពេល២០ឆ្នាំកន្លងមក៕
No comments