ជើងឡៅ ចន្ទ្រា បានបញ្ចប់អាជីពអ្នកប្រដាល់ថៃ ហ្វាសុរៈ ពីអាជីពប្រដាល់
ក្រោយត្រូវបានអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា ទាត់អោយមានរបួសជើងបោះបង់ការប្រកួតមុនទឹកទី៥ កាលពីម្សិលមិញនៅសង្វៀន អាស៊ី អាគ្នេយ៍ អ្នកប្រដាល់ចាស់វស្សារបស់ថៃ ហ្វាសុរៈ ប្រកាសលាឈប់ពីអាជីពប្រដាល់ របស់ខ្លួនដែលបានប្រឡូកអស់រយៈពេលជាច្រើនកន្លងមក ។
នៅលើគណនីផ្ទាស់ខ្លួនរបស់អ្នកប្រដាល់វ័យជិត៤០ឆ្នាំរូបនេះ បានបញ្ជាក់ថា អរគុណប្រដាល់ដែលបានជួយអោយគេមានអ្វីៗមកដល់សព្វថ្ងៃនេះ ប៉ុន្តែវាដល់ពេលហើយសម្រាប់រូបគេក្នុងការប្រឡូកក្នុងអាជីពមួយនេះ ដោយការសរសេរនេះភ្ជាប់ជាមួយនឹងរបួសជើងរបស់គេដែលត្រូវបាន ឡៅ ចន្ទ្រា ទាត់អោយមានរបួសផងដែរ ។ សូមបញ្ជាក់ថា ហ្វាសុរៈ ជាអ្នកប្រដាល់ខ្លាំងមួយរូបរបស់ថៃដែលធ្លាប់ឈ្នះខ្សែក្រវាត់ MX ប៉ុន្តែមួយរយៈចុងក្រោយនេះការមកប្រកួតនៅប្រទេសកម្ពុជាមិនបានជោគជ័យនោះឡើយ ពោលតែងតែជួបបរាជ័យ ខណៈការប្រកួតនៅប្រទេសថៃក៏មិនបានជោគជ័យដែរ ទើបគេសម្រេចប្រកាសលាឈប់ដូចនេះតែម្តង ណាមួយវ័យរបស់គេក៏កាន់តែចាស់ហើយដែរ

No comments