គួរអោយកោតសរសេីរ ឌុម កែវដា ទោះជាបែកច្រើនថ្នេរក៏ដោយ តែតស៊ូរហូតឈ្នះថៃ
ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនអាស៊ីអាគ្នេយ៍វេលាយប់ថ្ងៃអាទិត្យនោះ កីឡាករកម្ពុជា ឌុម កែវដា ត្រូវគេឃើញទទួលរងកណ្ដាប់ដៃពីសំណាក់កីឡាករថៃ ជាគូប្រកួតយ៉ាងខ្លាំង តែគេមិនបាក់ទឹកចិត្ត ហើយនៅតែតស៊ូ។ ទោះជាកីឡាករថៃ វាយឱ្យបែករយះនៅបរិវេណភ្នែកហូរឈាមដូចគេអារក៏ដោយ ប៉ុន្តែ ឌុម កែវដា អត់រាថយនោះឡើយ គឺនៅតែរុលចូល នៅតែប្រឹងប្រែងដើរទៅមុខយ៉ាងស្វិតស្វាញ រហូតបានឈ្នះកីឡាករថៃ Kang Napha ដែលធ្វើឱ្យម្នាក់ៗស្រឡាំងកាំង។ កីឡាករកម្ពុជា ត្រូវបានគេផ្ដល់ប្រាក់ធីបយ៉ាងសន្ធឹកក្រោយចេញពីរេញ បន្ទាប់ពីត្រូវបានប្រកាសថា ឈ្នះពិន្ទុនៅចុងបញ្ចប់ទឹកទី៥ នោះផង។
No comments