Header Ads

ព័ត៌មានថ្មីៗ

ប៊ុត សីហា ច្រៀង​បទ​ "គុណ​គ្រូ ” ពិរោះនិងលន្លង់លន្លោច​ណាស់

អតីត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី១ លោក ប៊ុត សីហា បាន​បង្ហើ​សំនៀង​ដ៏​ពីរោះ​អម​ដោយ​ខ្លឹមសារ​អត្ថន័យ​ស៊ី​ជម្រៅ ដែល​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​គោរព​ស្រលាញ់​គ្រូ​បង្រៀន ដែល​ធ្លាប់​បាន​ដើរ​តួនាទី​ជា​មាតា​បិតា ឬ​ជា​​អាណាព្យាបាលទី២​របស់​សិស្ស


 បទ​ចម្រៀង​មួយ​នេះផងដែរ​ ​បាន​បង្ហាញ​នូវ​ការ​គោរព​ថ្លែង​អំណរគុណ និង​រំលឹក​គុណ​ដ៏​ធំធេង​បំផុត ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ អ្នក​គ្រូ បណ្ដុះ​ធនធាន​មនុស្ស​ជា​សសរ​ទ្រូង​សម្រាប់​ប្រទេស​ជាតិ​នៅ​គ្រា​កន្លង​មក និង​ទៅ​ថ្ងៃ​អនាគត។
បទ​នេះ ទើប​ឃើញ​បង្ហោះ​លើ​យូធូប​ថ្មី​នេះ ដោយ​អត្ថន័យ​ចាក់​ចំ​បេះដូង​អ្នក​គាំទ្រ ពិសេស​ឲ្យ​នឹក​រលឹក​ដល់​គ្រូ​ដែល​ធ្លាប់​ផ្ដល់​ចំណេះ​ដឹង​ដល់​ខ្លួន​តែ​ម្ដង។ 

សូមរីករាយទស្សនានិងសណ្តាប់ទាំងអស់គ្នា៖

No comments