ជិតដល់ថ្ងៃប្រកួតហើយ កីឡាករចិនស្រាប់តែខ្លាច ប៊ួខាវ ហើយរត់ចោលការប្រកួតទៅចិនវិញគ្មានដំណឹង
កីឡាករចិន យុន ប៊ីន បានមកហោះដល់ប្រទេសថៃដើម្បីត្រៀមមកប្រកួតនៅកម្ពុជា តែក្រោយឃើញដៃគូរបស់ខ្លួនកីឡាករ ប៊ូខាវ មានការហ្វឹកហាត់គ្មានថ្ងៃឈប់ និងបានតាំងចិត្តខ្ពស់សម្រាប់ការប្រកួតលើកទី២នេះ យុន បីន បានហោះត្រលប់ទៅស្រុកវិញក្រោមហេតុផលខ្លាចនិងមិនអាចយកឈ្នះដៃគូបាន។ រហូតមកដល់ពេលនេះខាង MAS FIGHT នៅតែមិនទាន់អាចទាក់ទងទៅកីឡាករ យុនបីន និងក្រុមគ្រួសាររបស់គេបាននៅឡើយនោះទេ។
គួរបញ្ជាក់ថាយុន ប៊ីន នឹងត្រូវប្រកួតជាមួយ ប៊ូខាវ ក្នុងកម្មវិធី ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា តែគេបានរត់ចោលការប្រកួតដោយហោះទៅប្រទេសខ្លួនវិញបាត់ដំណឹងឈឹងមិនអាចទាក់ទងបាន។
គួរបញ្ជាក់ថាយុន ប៊ីន នឹងត្រូវប្រកួតជាមួយ ប៊ូខាវ ក្នុងកម្មវិធី ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា តែគេបានរត់ចោលការប្រកួតដោយហោះទៅប្រទេសខ្លួនវិញបាត់ដំណឹងឈឹងមិនអាចទាក់ទងបាន។
No comments