Header Ads

ព័ត៌មានថ្មីៗ

ស្ពានដែលមានប្រវែងវែងជាងគេ តភ្ជាប់ពីកំពង់ធំទៅកំពង់ឆ្នាំង នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៩

នៅពេលដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលកម្ពុជាមានគម្រោងស្ថាបនាផ្លូវមួយខ្សែ ដែលមានប្រវែង ៥៧គីឡូម៉ែត្រ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ជាមួយនឹងការស្ថាបនាផ្លូវមួយខ្សែនេះ ក៏មានការសាងសង់ស្ពានដែលឆ្លងកាត់ដៃទន្លេចំនួន ៣ មានប្រវែងរហូតដល់ទៅ ៣ ៩០០ ម៉ែត្រ ដែលជាស្ពានវែងជាងគេ នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ។


បើតាមការដកស្រង់ប្រេសាសន៍របស់ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូនបានឱ្យដឹងថា ស្ពានខាងលើ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅលើទំព័រហ្វ៊េសប៊ុករបស់សម្តេចនោះនឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ ខាងមុខនេះ ។
 

No comments