Header Ads

ព័ត៌មានថ្មីៗ

អត្ថប្រយោជន៍របស់ត្រឡាច

វាពិតជាមានប្រយោជន៍ពិសេសយ៉ាងច្រើន! 
ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ក្អក កើតពិស បញ្ចុះព្រូន។
* ការព្យាបាល៖
- ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។
- សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។
- គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។
- ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។
- ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។
អត្ថប្រយោជន៍បន្ថែម៖
- ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់
- ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត
- ជួយសំរាលអាការៈផ្តាសាយ ក្អក
- ជួយសំរាលអាការៈអស់កំលាំង
- ពង្រឹងប្រព័ន្ធការពាររាង្គកាយ។
 

No comments